ខេត្តកំពត៖ក្រុមប្រឹក្សាខេត្តកំពត បើកកិច្ចប្រជុំរវាងថ្នាក់ដឹកនាំខេត្តកំពត គណៈប្រតិភូក្រសួងផែនការកម្ពុជា និងគណៈប្រតិភូក្រសួងផែនការវៀតណាម ស្តីពីការរៀបចំសេចក្តីព្រាងផែនការមេតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម និងខេត្តជាប់ព្រំដែនឆ្នាំ២០២១-២០៣០។ជំនួបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំ។សូមជំរាបដែរថា៖ប្រតិភូក្រសួងផែនការកម្ពុជាដឹកនាំដោយ ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ។ចំណែកប្រតិភូក្រសួងផែនការវៀតណាមដឹកនាំដោយលោកជំទាវ ផាន់ ង៉ុកម៉ាយភឿង អនុប្រធានវិទ្យាស្ថានអភិវឌ្ឍន៍យុទ្ធសាស្រ្ត នៃក្រសួងផែនការសារធារណរដ្ឋវៀតណាម។កិច្ចពិភាក្សាបានផ្តោតលើវិស័យសំខាន់ៗចំនួន០៩ រួមមាន៖វិស័យគមនាគមន៍ វិស័យវិនិយោគ វិស័យហិរញ្ញវត្ថុ វិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យរ៉ែ និងថាមពល វិស័យបរិស្ថាន វិស័យសុខាភិបាល ព្រមទាំងខឿនសេដ្ឋកិច្ចជាប់ព្រំដែន។ ជាកិច្ចឆ្លើយតបចំពោះគោលបំណងរបស់គណៈប្រតិភូវៀតណាម ឯកឧត្តម ជាវ តាយ បានមានប្រសាសន៍ថា ខេត្តកំពតមានសក្តានុពលគ្រប់វិស័យទាំង៩នេះខាងលើ។ខេត្តកំពតបានរៀបចំកិច្ចសហប្រត្តិបត្តការ ដោយគ្រោងបង្កើតផ្សារតាមព្រំដែន សាងសង់កំពង់ផែចំនួន៥ ដែលក្នុងនោះមាន កំពង់ផែអន្តរជាតិ០១។ជាមួយនេះ ខេត្តកំពតបាន និងកំពុងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិសម្រាប់ទាក់ទាញភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋានឲ្យមកទស្សនាកម្សាន្ត ហើយក៏កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសស្ថាបនាផ្លូវទៅកាន់ប្រទេសវៀតណាមជាដើម។ដោយឡែក រាល់បញ្ហាប្រឈមក្នុងកិច្ចសហប្រតិបត្តិការរវាងខេត្តកំពត និងខេត្តគៀនយ៉ាង ក៍ដូចជាប្រទេសវៀតណាម រដ្ឋបាលខេត្តកំពតនឹងខិតខំប្រឹងប្រែងឲ្យនៅកម្រិតអប្បបរមាតាមដែលអាចធ្វើបាន៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ