រាជធានីភ្នំពេញ, ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ សេចក្តីរាយការណ៍ពីអ្នកស្និទ្ធនឹងលោក អ៊ូ ឆាយ មេឆ្នោតយួន បានឲ្យដឹងថា តាមរយៈការធ្វើជាមេឆ្នោងយួនធំជាង គេនៅក្នុងរាជធានីភ្នំពេញ គឺលោក អ៊ូ ឆាយ ក្លាយ ជាអ្នកមានទ្រព្យសម្បត្តិយ៉ាងមហាសាល មានភូមិគ្រឹះជាច្រើនកន្លែងព្រោះក្នុងមួយថ្ងៃគេ ប្រមូលលុយបានរាប់សែន ដុល្លារ និង រាប់រយ រាប់ពាន់លានរៀល។ ប្រភពបានឲ្យដឹងទៀតថា សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនប្រហែលទទួលបាន ផលប្រយោជន៍ជាប្រចាំពីលោកអ៊ូ ឆាយ មេ ឆ្នោតយួន ទើបបណ្តោយឲ្យឈ្មួញម្នាក់នេះ បើកល្បែងកន្ទុយលេខយ៉ាងរាលដាលក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។ ការដែលលោក អ៊ូ ឆាយ មេឆ្នោតយួន អាចធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនបានធ្វើឲ្យមជ្ឈដ្ឋានទូទៅមានការងឿងឆ្ងល់យ៉ាងខ្លាំងព្រោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មិនហ៊ានប៉ះពាល់លោក អ៊ូ ឆាយ មេឆ្នោតយួននោះទេ។មជ្ឈដ្ឋាននានាបានលើកឡើងថា លោក អ៊ូ ឆាយ មេឆ្នោតយួន ដ៏ធំជាងគេនិងមានខ្នង បង្អែករឹងមាំនោះនៅតែ បើកល្បែងកន្ទុយលេខ យួនយ៉ាង ពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់ ព្រោះសមត្ថកិច្ចមិនហ៊ានប៉ះពាល់មេល្បែងស៊ីសងខុសច្បាប់ម្នាក់នេះឡើយ។ ជាក់ស្តែង តាំងពីជំនាន់លោក ជួន សុវណ្ណ ធ្វើជាស្នងការនគរបាលរាជធានីភ្នំពេញ រហូតដល់ជំនាន់លោក ស ថេត ធ្វើជាស្នងការនគរបាលរាជធានីភ្នំពេញ គឺលោក អ៊ូ ឆាយ មេឆ្នោតយួននៅតែអាចបើកល្បែងស៊ីសងខុសច្បាប់យ៉ាងសុខស្រួលដដែល។ ដូច្នេះហើយទើប មានសេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទៅលើលោក អ៊ូ ឆាយ មេឆ្នោតយួនតាមច្បាប់ជាបន្ទាន់ ។នៅតាមបណ្តាសង្កាត់នានាទូទាំងរាជធានីភ្នំពេញត្រូវបានគេដឹងថា មានកូនកញ្ច្រែងរបស់លោក អ៊ូ ឆាយ មេឆ្នោតយួន គ្រប់កន្លែងហើយមន្ត្រីអាជ្ញា ធរក៏ដូចជាសមត្ថកិច្ចថ្នាក់ សង្កាត់ថ្នាក់ខណ្ឌមិនហ៊ានបង្ក្រាបឡើយទោះបីដឹងថា ជាល្បែងស៊ីសងខុសច្បាប់យ៉ាងណាក៏ដោយ។ ប្រភពស្និទ្ធនឹង លោក អ៊ូ ឆាយ មេឆ្នោតយួន បានឲ្យដឹងថា ឈ្មួញម្នាក់នេះមានឥទ្ធិពលមិន ធម្មតាឡើយទើបហ៊ានបំពាន ទៅលើបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដោយគ្មានញញើតអ្វីទាំងអស់។ មជ្ឈដ្ឋាននានាបានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃក៏ដូចជានាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិឲ្យចាត់វិធានការបង្ក្រាបល្បែងកន្ទុយលេខយួនក្នុងរាជធានីភ្នំពេញ និងនៅតាមប ណ្តាខេត្តនានាជាបន្ទាន់ ដើម្បីឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច។
ព័ត៌មានគួរចាប់អារម្មណ៍
អាវុធហត្ថរាជធានីភ្នំពេញ មានវត្តមាន បម្រើ និង សង្គ្រោះ ពលរដ្ឋ គ្រប់កាលៈទេសៈ! (ថៃ ប៊ុនរិទ្ធិ)
មេឈ្មួញឈើនៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនឈើទៅស្រុកយួនតាមច្រកដាក់ ដាំ យ៉ាងគគ្រឹកគគ្រេង អាជ្ញាធរ និងសមត្ថកិច្ច មិនហ៊ានបង្ក្រាប (ថៃ ប៊ុនរិទ្ធិ)
លោក អ៊ូ ឆាយ មេឆ្នោតយួនខុសច្បាប់រាជធានីភ្នំពេញ អាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធ៏មិនហ៊ានបង្កាប? (ថៃ ប៊ុនរិទ្ធិ)
នារីម្នាក់បើកឡានធ្លាក់បឹងទទឹងថ្ងៃនៅផ្លូវ៦០ ម៉ែត្របណ្តាលអោយឆ្លក់ទឹកស្លាប់ ()
ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឲ្យដំណើរការនូវ ការិយាល័យច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ()
វីដែអូ
ចំនួនអ្នកទស្សនា