ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ជីវិតក្មេងវត្ត
អាវុធហត្ថ​រាជធានី​ភ្នំពេញ មាន​វត្តមាន បម្រើ និង សង្គ្រោះ ពលរដ្ឋ គ្រប់​កាលៈទេសៈ​!
Sun,25 October 2020 (Time 08:17 PM)
ដោយ ៖ ថៃ ប៊ុន​រិទ្ធិ​ (ចំនួនអ្នកអាន: 56នាក់)

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២០ អាវុធហត្ថ​រាជធានី​ភ្នំពេញ នៅតែ​បន្ត​ត្រៀម​ជួយសង្គ្រោះ​និង​បម្រើ ប្រជាពលរដ្ឋ នៅតាម​តំបន់​លិច​ទឹក និង​បាន​បន្ថែម​កម្លាំង​ទៅ​ជួយ​លើកដាក់​លីសែង​និង​រៀបចំ​អំណោយ​សម្រាប់​ត្រៀម​ចែកជូន​ប្រជាពលរដ្ឋ ២​គោលដៅ ក្នុង​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ សរុប​ស្មើនឹង ១,៩៨២​គ្រួសារ ដែល​ក្នុងនោះ​រួមមាន​៖

1- ជួយ​លើក​ដាក់​លីសែង​និង​រៀបចំ​អំណោយ របស់​កាកបាទក្រហម​កម្ពុជា ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ចំនួន​១,២៥០​គ្រួសារ មកពី ៦​សង្កាត់ លើ ៨​សង្កាត់ ក្នុង​ខណ្ឌ​ច្បារអំពៅ ប្រព្រឹត្តទៅ​នៅ​ភូមិ​កោះនរាហ៍ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​។​

2- ជួយ​លើក​ដាក់​លីសែង​និង​រៀបចំ​អំណោយ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចែកជូន​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ចំនួន ៧៣២​គ្រួសារ ប្រព្រឹត្តទៅ​ក្នុង​បរិវេណ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌដង្កោ ក្រោម​អធិបតីភាព ឯកឧត្តម ដួង ដា​រ៉ា ជំនួយការ​ផ្ទាល់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន​។​

3- ក្រៅពីនេះ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ប្រចាំការ​នៅ​គោលដៅ​លិច​ទឹក នៅតែ​បន្ត​ត្រៀម​ជួយសង្គ្រោះ ជួយ​ដឹក​ជញ្ជូន​សម្ភារៈ ដឹកជញ្ជូន​ប្រជាពលរដ្ឋ ត្រឡប់​ចូល​ទៅ​កាន់​ផ្ទះ​ពួកគាត់​វិញ​ជា​បណ្ដើរៗ និង ជួយ​ដុសលាង​បោសសំអាត​ផ្ទះសម្បែង ជូន​ដល់​ពួកគាត់ នៅតាម​តំបន់​ដែល​មាន​ទឹក​ស្រក និង​ជួយ​ច្រក​ដី​ទប់​ទឹក​កុំឲ្យ​ហូរ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ជា​បន្តបន្ទាប់ ព្រមទាំង សំអាត​បរិស្ថាន​ជុំវិញ​បរិវេណ​គោលដៅ​ឈរជើង គ្រប់ពេល​៕
#PhnomPenhGRK

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថ​រាជធានី​ភ្នំពេញ មាន​វត្តមាន បម្រើ និង សង្គ្រោះ ពលរដ្ឋ គ្រប់​កាលៈទេសៈ​! (ថៃ ប៊ុន​រិទ្ធិ​)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​ឈ្មួញ​ឈើ​នៅ​តែ​អាច​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រក​ដាក់ ដាំ យ៉ាង​គគ្រឹកគគ្រេង អាជ្ញាធរ និង​សមត្ថកិច្ច មិន​ហ៊ាន​បង្ក្រាប​ (ថៃ ប៊ុន​រិទ្ធិ​)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ូ ឆាយ មេ​ឆ្នោត​យួន​ខុសច្បាប់​​រាជធានី​ភ្នំពេញ អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់​ពន្ធ៏​មិន​ហ៊ាន​បង្កាប​? (ថៃ ប៊ុន​រិទ្ធិ​)

ព័ត៌មានគួរចាប់អារម្មណ៍

នារីម្នាក់បើកឡានធ្លាក់បឹងទទឹងថ្ងៃនៅផ្លូវ៦០ ម៉ែត្របណ្តាលអោយឆ្លក់ទឹកស្លាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឲ្យដំណើរការនូវ ការិយាល័យច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
85 នាក់
ម្សិលមិញ :
93 នាក់
សប្តាហ៍នេះ :
365 នាក់
ខែនេះ :
1231 នាក់
3 ខែនេះ :
3006 នាក់
សរុប :
23264 នាក់