ក្នុងថ្ងៃទិវាខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ2020 នេះ កម្លាំង គ អន្តរាគមន៍អាវុធហត្ថរាជធានីភ្នំពេញ បានចេញល្បាតការពារសន្តិសុខជូនប្រជាពលរដ្ឋ តាមគោលដៅសំខាន់ៗ ទាំងយប់ទាំងថ្ងៃ និងចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងការប្រារព្ធព្រះរាជពិធីបុណ្យឯករាជ្យជាតិ នៅសួនច្បារវិមានឯករាជ្យ បញ្ចប់ទៅដោយរលូនផងដែរ។អ្វីដែលគួរអោយចាប់អារម្មណ៍ នៅគ្រប់ពេលដែលចេញប្រតិបត្តិការម្តងៗ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញតែងតែ បានចូលរួមធ្វើការសម្អាតអនាម័យបរិស្ថាន នៅតាមទីសាធារណៈ តាមគោលដៅដែលបានឈរជើង ជាពិសេស អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយយកចិត្តទុកដាក់រក្សាអនាម័យទាំងក្នុង និងក្រៅអង្គភាព, លាងសម្អាតដៃនឹងសាប៊ូជាញឹកញាប់បាញ់អាល់កុល និងបាញ់ថ្នាំសម្លាប់មេរោគលើ សម្ភារៈប្រើប្រាស់ ក៏ដូចជាមធ្យោបាយធ្វើដំណើរ គ្រប់ពេលវេលាទាំងពេលចេញ និងចូលក្នុងអង្គភាព ដើម្បីបង្ការ នូវការរីករាលដាលនៃការឆ្លងមេរោគកូវីដ19៕
ព័ត៌មានគួរចាប់អារម្មណ៍
អាវុធហត្ថរាជធានីភ្នំពេញ មានវត្តមាន បម្រើ និង សង្គ្រោះ ពលរដ្ឋ គ្រប់កាលៈទេសៈ! (ថៃ ប៊ុនរិទ្ធិ)
មេឈ្មួញឈើនៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនឈើទៅស្រុកយួនតាមច្រកដាក់ ដាំ យ៉ាងគគ្រឹកគគ្រេង អាជ្ញាធរ និងសមត្ថកិច្ច មិនហ៊ានបង្ក្រាប (ថៃ ប៊ុនរិទ្ធិ)
លោក អ៊ូ ឆាយ មេឆ្នោតយួនខុសច្បាប់រាជធានីភ្នំពេញ អាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធ៏មិនហ៊ានបង្កាប? (ថៃ ប៊ុនរិទ្ធិ)
នារីម្នាក់បើកឡានធ្លាក់បឹងទទឹងថ្ងៃនៅផ្លូវ៦០ ម៉ែត្របណ្តាលអោយឆ្លក់ទឹកស្លាប់ ()
ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឲ្យដំណើរការនូវ ការិយាល័យច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ()
វីដែអូ
ចំនួនអ្នកទស្សនា