ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ជីវិតក្មេងវត្ត
​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច កងរាជអាវុធហត្ថ ប្រចាំ​ខែ​តុលា និង​ទិសដៅ ខែវិច្ឆិកា​
Fri,06 November 2020 (Time 03:04 PM)
ដោយ ៖ ថៃ ប៊ុនរិទ្ធ (ចំនួនអ្នកអាន: 53នាក់)

​រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច កងរាជអាវុធហត្ថ ប្រចាំ​ខែ​តុលា និង​ទិសដៅ ខែវិច្ឆិកា ឆ្នាំ​២០២០​។

​ពិធី​នេះ​ដែរ​ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង​មាន​ចូលរួម​ពី មេបញ្ជាការរង នាយរង​សេនាធិការដ្ឋាន ប្រធាន​មន្ទីរ នាយការិយាល័យ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​សមាជិក​អាវុធហត្ថ​ជាច្រើនរូប​ទៀត​។​

​ឆ្លៀត​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែងអំណរគុណ​នូវ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ដែល​ប្រឹងប្រែង​បំពេញ​តួនាទី​ភារកិច្ច​សម្រេច​បាន​ស្នាដៃ​ជាច្រើន​ក្នុង​រយៈកាល​កន្លងមក ជា​ពិសេស​ការងារ បំពេញបេសកកម្ម ពុះពារ សស្រាក់សស្រាំ ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ ក្នុង​រដូវ​ទឹកជំនន់ ប្រកប​ដោយ​សាមគ្គីភាព និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ រហូត​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​។

​បន្ទាប់មក លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​មានប្រសាសន៍​ណែនាំ ដល់ នាយ នាយរង​អាវុធហត្ថ ត្រូវ​តែ​ប្រកាន់​ភ្ជាប់​នូវ​វិន័យ សណ្តាប់ធ្នាប់​ឲ្យបាន​ល្អ និង​បង្កើន​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ របៀបរៀបរយ និង​រួមចំណែក​សម្រួល​ចរាច​រណ៍ ឲ្យបាន​ល្អ​ប្រសើរ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ជូន​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ការពារ​សុវត្ថិភាព​ជូន ថ្នាក់ដឹកនាំ​ជាតិ អន្តរជាតិ ផងដែរ​។​

​ជា​ចុងបញ្ចប់​លោក​ឧត្តមសេនីយ៍ឯក តែងតែ​បាន​ក្រើនរំលឹក​ជារឿយៗ​ស្តីពី​ការ បង្ការ និង​ទប់ស្កាត់​រលក​ទី​ពីរ នៃ​ជម្ងឺ​ឆ្លងកូវី​ដ​-១៩ (Covid-19) ដល់​កម្លាំង​ក្រោម​ឱវាទ​ទាំងអស់ ឲ្យ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​ផ្តើមចេញពី​ការថែរក្សា​អនាម័យ​ផ្ទាល់ខ្លួន អនាម័យ​ជុំវិញ​អង្គភាព អនាម័យ​តាម​គ្រួសារ​អាវុធហត្ថ​នីមួយៗ ដូចជា​ពាក់​ម៉ាស់ ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ អាល់​កុល ឬ​ជែល រក្សា​គ​ន្លាត​សុវត្ថិភាព​បុគ្គល សង្គម និង​ចាត់​វិធានការ​ប្រុងប្រយ័ត្ន​ផ្សេងៗ ដើម្បី​ឆ្លើយតប​តាម​សេចក្តីណែនាំ របស់​ក្រសួង​សុខាភិបាល ក៏ដូចជា អនុសាសន៍​ណែនាំ​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជាពិសេស សេចក្តីអំពាវនាវ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថ​រាជធានី​ភ្នំពេញ មាន​វត្តមាន បម្រើ និង សង្គ្រោះ ពលរដ្ឋ គ្រប់​កាលៈទេសៈ​! (ថៃ ប៊ុន​រិទ្ធិ​)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​ឈ្មួញ​ឈើ​នៅ​តែ​អាច​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រក​ដាក់ ដាំ យ៉ាង​គគ្រឹកគគ្រេង អាជ្ញាធរ និង​សមត្ថកិច្ច មិន​ហ៊ាន​បង្ក្រាប​ (ថៃ ប៊ុន​រិទ្ធិ​)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ូ ឆាយ មេ​ឆ្នោត​យួន​ខុសច្បាប់​​រាជធានី​ភ្នំពេញ អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់​ពន្ធ៏​មិន​ហ៊ាន​បង្កាប​? (ថៃ ប៊ុន​រិទ្ធិ​)

ព័ត៌មានគួរចាប់អារម្មណ៍

នារីម្នាក់បើកឡានធ្លាក់បឹងទទឹងថ្ងៃនៅផ្លូវ៦០ ម៉ែត្របណ្តាលអោយឆ្លក់ទឹកស្លាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឲ្យដំណើរការនូវ ការិយាល័យច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
85 នាក់
ម្សិលមិញ :
93 នាក់
សប្តាហ៍នេះ :
365 នាក់
ខែនេះ :
1231 នាក់
3 ខែនេះ :
3006 នាក់
សរុប :
23260 នាក់