កណ្តាល, ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ដោយ៖ លោក ថៃ ប៊ុនរិទ្ធសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ២១អា ភូមិស្វាយរលំ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ បានឲ្យដឹងថា សកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុនឈ្មួញឈ្មោះ ផាន សុផានអនិតា កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់យ៉ាងខ្លាំង។ ប្រភពបានឲ្យដឹងទៀតថា ធ្វើសកម្មភាពបូមខ្សាច់នៅចំណុចគល់ស្ពានព្រែកសំរោងទាំងថ្ងៃទាំងយប់ហើយដឹកជញ្ជូនទាំងថ្ងៃទាំងយប់ បណ្តាលឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋដែលនៅជាប់ការដ្ឋានបូមខ្សាច់នោះ។ ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ របងការដ្ឋានបូមខ្សាច់បានបាក់ធ្លាយខ្សាច់ហូរទឹកចូលផ្ទះប្រជាពលរដ្ឋនៅក្បែរនោះធ្វើឲ្យលិចលង់ខូចខាតសម្ភារៈនៅក្នុងផ្ទះទៀតផង។តាមការអះអាងរបស់មន្ត្រីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ទីតាំងក្រុមហ៊ុនបូមខ្សាច់របស់ក្រុមហ៊ុនឈ្មួញឈ្មោះ ផាន សុផានអនិតា នៅតាមបណ្តោយផ្លូវជាតិលេខ២១អា ភូមិស្វាយរលំ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ប្រភពបានឲ្យដឹងទៀតថា មួយរយៈកន្លងទៅនេះប្រជាពលរដ្ឋរស់នៅជាប់របងក្រុងហ៊ុនរងផលប៉ះពាល់យ៉ាងខ្លាំងព្រោះក្រុមហ៊ុននេះធ្វើសកម្មភាពបូបខ្សាច់ទាំងយប់ទាំងថ្ងៃ ដឹកជញ្ជូនទាំងយប់ទាំងថ្ងៃរំខានដល់ការដេកពូនរបស់ប្រជាពលរដ្ឋជាពិសេសនៅពេលយប់។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ក៏ដូចជាលោក យិន រដ្ឋា ប្រធានមន្ទីររ៉ែនិងថាមពលរដ្ឋខេត្តកណ្តាល ជួយដោះស្រាយដល់ពួកគាត់ជាបន្ទាន់ព្រោះសំឡេងម៉ាស៊ីនបូមខ្សាច់ញ័ររង្គើដល់ផ្ទះសម្បែងប្រជាពលរដ្ឋនៅជិតខាងយ៉ាងខ្លាំង។សេចក្តីរាយការណ៍ប្រជាពលរដ្ឋរស់នៅជាប់របងក្រុមហ៊ុនឈ្មួញឈ្មោះ ផាន សុផានអនិតា បានឲ្យដឹងថា ផ្ទះសម្បែងពួកគាត់ត្រូវប្រះស្រាំជញ្ជាំងស្ទើរអស់ទៅហើយដោយសារសំឡេងម៉ាស៊ីនបូមខ្សាច់ រថយន្តដឹកខ្សាច់ ក៏ដូចជាខ្សាច់អូរបុកមកប៉ះជញ្ជាំងរបង់ក្រុមហ៊ុនដែលជាប់គ្នា។ ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ព្រមទាំងលោក យិន រដ្ឋា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្តាល ជួយដោះស្រាយដល់ពួកគាត់ជាបន្ទាន់ព្រោះក្រុមហ៊ុនឈ្មួញឈ្មោះ ផាន សុផានអនិតា គិតតែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ជាក់ស្តែងបច្ចុប្បន្នផ្លូវជាតិលេខ២១អា ពីគល់ស្ពានព្រែកសំរោង ក្រុងតាខ្មៅដែលជាផ្លូវកៅស៊ូនោះកំពុងប្រែក្លាយទៅជាផ្លូវដីហុយសំពោងពិបាកធ្វើដំណើរ ព្រោះមានគ្រលុកធំៗជាច្រើនកន្លែង៕
ព័ត៌មានគួរចាប់អារម្មណ៍
អាវុធហត្ថរាជធានីភ្នំពេញ មានវត្តមាន បម្រើ និង សង្គ្រោះ ពលរដ្ឋ គ្រប់កាលៈទេសៈ! (ថៃ ប៊ុនរិទ្ធិ)
មេឈ្មួញឈើនៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនឈើទៅស្រុកយួនតាមច្រកដាក់ ដាំ យ៉ាងគគ្រឹកគគ្រេង អាជ្ញាធរ និងសមត្ថកិច្ច មិនហ៊ានបង្ក្រាប (ថៃ ប៊ុនរិទ្ធិ)
លោក អ៊ូ ឆាយ មេឆ្នោតយួនខុសច្បាប់រាជធានីភ្នំពេញ អាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធ៏មិនហ៊ានបង្កាប? (ថៃ ប៊ុនរិទ្ធិ)
នារីម្នាក់បើកឡានធ្លាក់បឹងទទឹងថ្ងៃនៅផ្លូវ៦០ ម៉ែត្របណ្តាលអោយឆ្លក់ទឹកស្លាប់ ()
ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឲ្យដំណើរការនូវ ការិយាល័យច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ()
វីដែអូ
ចំនួនអ្នកទស្សនា