សេចក្តីរាយការណ៍ពីមន្ត្រីរាជការក្នុងសាលារាជធានីភ្នំពេញមួយចំនួនបានបង្ហើបឲ្យដឹងថា ច្រើនឆ្នាំកន្លងទៅនេះលោក អ៊ុក សុផលនាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពដោយគ្មានញញើតអ្វីទាំងអស់។ប្រភពបានឲ្យដឹងទៀតថា តាំងពីជំនាន់លោក ប៉ាសុជាតិវង្ស នៅធ្វើជាអភិបាលរាជធានីភ្នំពេញ រហូតដល់បច្ចុប្បន្នលោក ឃួង ស្រេងធ្វើជាអភិបាលរាជធានីភ្នំពេញ គឺលោក អ៊ុក សុផលនាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដដែល។ ជាងនេះទៅទៀតលោក អ៊ុក សុផលនាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ តែងយកឈ្មោះលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ មកបិទបាំងទង្វើរបស់ខ្លួនយ៉ាងក្រអឺតក្រទម។សេចក្តីរាយការណ៍ស្និទ្ធនឹងលោក អ៊ុក សុផលនាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ បានឲ្យដឹងថាប្រសិនបើគ្មានការឃុបឃិតជាប្រព័ន្ធទេនោះ គឺលោក អ៊ុក សុផលមិនហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនឡើយ។ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក ឱម យ៉ិនទៀងបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក អ៊ុក សុផលនាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញផលដែរព្រោះច្រើនឆ្នាំមកហើយដែលលោក អ៊ុក សុផលនិងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្ត ។ ក្នុងនោះគម្រោងអភិវឌ្ឍន៍នានានៅក្នុងរាជធានីភ្នំពេញត្រូវបានគេដឹងថាពោរពេញទៅដោយភាពមិនប្រក្រតីហើយការដេញថ្លៃអភិវឌ្ឍន៍គម្រោងនានាតាមរបៀបចងមុងគឺជាប្រភពចំណូលដ៏សំខាន់របស់លោក អ៊ុក សុផលនាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ និងបក្ខពួក។បើទោះបីរឿងអាស្រូវពុករលួយរបស់លោក អ៊ុក សុផលនាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ។ ដូច្នេះហើយទើបមានសេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំាំក្រសួងនិងស្ថាប័នពាក់ព័ន្ធពិនិត្យឡើងវិញផងដែរទៅលើទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់លោកអ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញនិងបក្ខពួកដើម្បីទប់ស្កាត់កុំឲ្យមន្ត្រីរូបនេះធ្វើអ្វីៗស្រេចតែអំពើចិត្តតទៅទៀត។ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនគួរមើលរំលងរឿងអាស្រូវពុករលួយរបស់លោក អ៊ុក សុផលនាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ និងបក្ខពួកនោះទេព្រោះច្រើនឆ្នាំមកហើយដែលលោក អ៊ុក សុផល ល្បីល្បាញខាងពុករលួយយ៉ាងពេញទំហឹង៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ