ថ្ងៃអាទិត្យ ទី០៧ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ខ្មែរថ្ងៃនេះ
លោក ស៊ុន ចាន់ថុល បណ្តោយ​ឲ្យ​លោក ជូ កុ​ល្លា ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​កំពង់ធំ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​
Thu,07 May 2020 (Time 09:51 AM)
ដោយ ៖ ដោយ (​ថៃ ប៊ុន​រិទ្ធ​) (ចំនួនអ្នកអាន: 17នាក់)

សេចក្តីរាយការណ៍​ពី​មន្ត្រី​នៅ​រាជការ​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្ត​កំពង់ធំ​បានឲ្យដឹងថា ដោយសារ​អាង​មាន​លោក ស៊ុន ចាន់ថុល​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ទើប​លោក ជូ កុល្លា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​កំពង់ធំ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​ប្រភព​បានឲ្យដឹង​ទៀត​ថា​ក្រៅពី​ឃុបឃិត​ឲ្យ​លោក អេង​រស់ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៦ ស្រុក​សន្ទុក​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​ត្រជាក់ចិត្ត គឺ​លោក ជូ​កុល្លា ហ៊ាន​ផ្គើន​ជាមួយ​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ យ៉ាង​រលូន​។​ហេតុនេះហើយ​ទើប​មាន​ការជំរុញ​ឲ្យ​លោក ស៊ុន ចាន់ថុល​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ពិនិត្យ​មើល​ទង្វើ​មិន​ប្រក្រតី​របស់​លោក​ជូ កុ​ល្លា ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​កំពង់ធំ និង​បក្ខពួក​ខ្លះ​ផង​។​

​មន្ត្រីរាជការ​នៅក្នុង​ខេត្ត​កំពង់ធំ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា​ដោយសារ​អាង​មាន​ឪពុក​ក្មេ​ក​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ក្រសួង​ការពារជាតិ ទើប​លោក ជូ​កុល្លា ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​កំពង់ធំ ហ៊ាន​ផ្គើន​ជាមួយ​លោក សុខ លូ​អភិបាល​ខេត្ត​កំពង់ធំ និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្នុង​ខេត្តកំពង់ធំ​តាម​អំពើ​ចិត្ត​។
​ជាង​នេះ​ទៅ​ទៀត​លោក ជូ កុ​ល្លា ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ​តែង​យក​ឈ្មោះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ទន្ទេញ​ជាប់មាត់​ដើម្បី​ការពារ​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់​ខ្លួន​ដោយ​គ្មាន​សេចក្តី​អៀនខ្មាស​។​មិនតែប៉ុណ្ណោះ​សព្វថ្ងៃនេះ​លោក ជូ កុ​ល្លា ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​កំពង់ធំ​បាន​យក​មន្ទីរ​សាធារណការ​ខេត្ត​កំពង់ធំ​ធ្វើ​ជា​មុខរបរ​រាប់​លុយ​សម្រាប់​ក្រុម​គ្រួសារ​ខ្លួន​ផ្តាច់មុខ​ទៅហើយ ព្រោះ​លោក ស៊ុនចាន់ថុល បណ្តោយ​ឲ្យ​លោក ជូ កុ​ល្លា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​សេចក្តីរាយការណ៍​ស្និទ្ធ​នឹង​លោក ជូ កុ​ល្លា ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​កំពង់ធំ​បានឲ្យដឹងថា គម្រោង​ជួសជុល​ផ្លូវ ស្ថាបនា​ផ្លូវ​ក្នុង​ខេត្ត​កំពង់ធំ​ពោរពេញ​ទៅដោយ​ភាពមិនប្រក្រតី ព្រោះ​លោក ជូ កុល្លា​និង​បក្ខពួក​មាន​ជំនាញ​ខាង​បំប៉ោង​តួលេខ​ចំណាយ ។ ជា​ពិសេស​រាល់​គំរោង​ចំណាយ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ធំ​ត្រូវបាន​គេ​ដឹងថា សុទ្ធតែ​មាន​ភាពមិនប្រក្រតី​ដែល​លោក ស៊ុន ចាន់ថុល​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិនគួរ​បណ្តែតបណ្តោយ​តទៅ​ទៀត​ឡើយ ។

​ទន្ទឹមនឹងនេះ ក៏​មាន​សេចក្តីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរបើ​កការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួ​យ​របស់លោក ជូ កុល្លា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​កំពង់ធំ ផង​ដែរ​ព្រោះ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​លោក​ជូ កុ​ល្លា សាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​គ្មាន​ញញើត​អ្វី​ឡើយ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ