ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ជីវិតក្មេងវត្ត
ពលរដ្ឋ​វៀតណាម អាចធ្វើ​ដំណើរ​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ឡើងវិញ នាពេលនេះ បានធ្វើ​ឡើង តាម​ចំណារ​ឯកភាព​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០​
Sun,21 June 2020 (Time 03:30 PM)
ដោយ ៖ (ចំនួនអ្នកអាន: 80នាក់)

(​ភ្នំពេញ​)៖ ក្រសួងការបរទេស បានចេញ​លិខិត​មួយ គោរព​ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​កម្មវត្ថុ ស្តីពី ការអនុញ្ញាត​ឲ្យ​ពលរដ្ឋ​វៀតណាម ចូលមក​កម្ពុជា​ឡើងវិញ​។ ការសម្រេច​ឲ្យ​ពលរដ្ឋ​វៀតណាម អាចធ្វើ​ដំណើរ​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ឡើងវិញ នាពេលនេះ បានធ្វើ​ឡើង តាម​ចំណារ​ឯកភាព​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០​។​

​ក្នុង​លិខិត​របស់​ក្រសួងការបរទេស ចុះ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២០ បាន​លើកឡើងថា «​ចាប់ពីពេលនេះ​តទៅ ជាមួយ​វៀតណាម កម្ពុជា​នឹង​អនុវត្ត​សេចក្តីប្រកាស​ចុងក្រោយ​របស់​គណៈកម្មកា​រ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ចុះ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ ដូចដែល​បាន​អនុវត្ត​កន្លង​រួចមកហើយ ជាមួយ​ប្រទេស​ដទៃទៀត ដោយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​វៀតណាម ចូល ចេញ​ព្រះរាជាណាចក្រ​កម្ពុជា និង​តម្រូវ​ឲ្យ​ពលរដ្ឋ​វៀតណាម​អស់ទាំងនោះ អនុវត្តតាម​វិធានការ​សុខាភិបាល ដែល​បាន​ដាក់ចេញ​ដោយ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩»​។​

​ក្រសួងការបរទេស ក៏បាន​លើកឡើង​បន្ថែមថា ពលរដ្ឋ​វៀតណាម ជាពិសេស​អ្នកបច្ចេកទេស វិនិយោគិន និស្សិត និង​ពលរដ្ឋ​វៀតណាម​ផ្សេងទៀត អាចនឹងទទួល​បាន​ទិដ្ឋាការ​ផ្សេងៗ លើកលែងតែ​ទិដ្ឋាការ​ទេសចរណ៍ ស្របតាម​អនុក្រឹត្យ​លេខ​១២៣ អនុ​ក្រ​.​បក ស្តីពី បែបបទ​សម្រាប់​អនុវត្ត​ចំពោះ​ការអនុញ្ញាត​ឲ្យ​ជនបរទេស មិនមែន​អន្តោប្រវេសន៍ ចូល ចេញ និង​ស្នាក់អាស្រ័យ​នៅ​កម្ពុជា​។​

​សូម​រម្លឹកថា អំឡុងពេល​ផ្ទុះ​រាលដាល​ជំងឺ​កូ​វីដ​១៩ គឺ​វៀតណាម បាន​បិទ​ព្រំដែន​ជាមួយ​កម្ពុជា ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​ចេញចូល​ប្រទេស​វៀតណាម លើកលែងតែ​ទំនិញ​ឆ្លងកាត់​ព្រំដែន​។ ក្នុងនោះ កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ ក្រសួងការបរទេស​ក​ម្ពុ​ជា ក៏បាន​ប្រកាស​ផ្អាក​ជា​បណ្តោះអាសន្ន ចំពោះ​ការធ្វើដំណើរ​ចូល​ប្រទេស​កម្ពុជា ដោយ​ពលរដ្ឋ​វៀតណាម និង​ការធ្វើដំណើរ​ចូល​ប្រទេស​វៀតណាម ដោយ​ពលរដ្ឋ​កម្ពុជា តាមផ្លូវ​គោក ផ្លូវទឹក និង​ផ្លូវអាកាស​។​

យ៉ាងណាក៏ដោយ ក្នុង​វិធានការ​ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ បានចេញ​ប្រកាស ដោយ​តម្រូវ​ឲ្យ​អ្នកដំណើរ​ចូលមក​កម្ពុជា ត្រូវមាន​សំបុត្រ​ពេទ្យ​បញ្ជាក់ថា មិនមាន​ជំងឺ​កូ​វីដ​១៩ មាន​ធានារ៉ាប់រង​តម្លៃ​ចាប់ពី ៥​ម៉ឺន​ដុល្លារ តម្កល់​ប្រាក់ ៣០០០​ដុល្លារ សម្រាប់​ពិនិត្យ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ព្រមទាំង​ត្រូវធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩ នៅពេល​មកដល់​កម្ពុជា និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ ដើម្បី​តាមដាន​រក​ជំងឺ​កូ​វីដ​១៩៕​

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថ​រាជធានី​ភ្នំពេញ មាន​វត្តមាន បម្រើ និង សង្គ្រោះ ពលរដ្ឋ គ្រប់​កាលៈទេសៈ​! (ថៃ ប៊ុន​រិទ្ធិ​)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​ឈ្មួញ​ឈើ​នៅ​តែ​អាច​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រក​ដាក់ ដាំ យ៉ាង​គគ្រឹកគគ្រេង អាជ្ញាធរ និង​សមត្ថកិច្ច មិន​ហ៊ាន​បង្ក្រាប​ (ថៃ ប៊ុន​រិទ្ធិ​)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ូ ឆាយ មេ​ឆ្នោត​យួន​ខុសច្បាប់​​រាជធានី​ភ្នំពេញ អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់​ពន្ធ៏​មិន​ហ៊ាន​បង្កាប​? (ថៃ ប៊ុន​រិទ្ធិ​)

ព័ត៌មានគួរចាប់អារម្មណ៍

នារីម្នាក់បើកឡានធ្លាក់បឹងទទឹងថ្ងៃនៅផ្លូវ៦០ ម៉ែត្របណ្តាលអោយឆ្លក់ទឹកស្លាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឲ្យដំណើរការនូវ ការិយាល័យច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
85 នាក់
ម្សិលមិញ :
93 នាក់
សប្តាហ៍នេះ :
365 នាក់
ខែនេះ :
1231 នាក់
3 ខែនេះ :
3006 នាក់
សរុប :
23261 នាក់