ថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០២១
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ជីវិតក្មេងវត្ត
ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឲ្យដំណើរការនូវ ការិយាល័យច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប
Thu,25 June 2020 (Time 05:27 PM)
ដោយ ៖ (ចំនួនអ្នកអាន: 118នាក់)

នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឲ្យដំណើរការនូវ ការិយាល័យច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ឆ្នាំ២០២០នេះ រដ្ឋបាលខេត្ត បានលើកគម្រោងរៀបចំដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកចំនួន ២ គឺស្រុកប្រាសាទបាគងដែលទើបទទួលបានការសម្ពោធដាក់ឲ្យប្រើប្រាស់នាថ្មីៗកន្លងមកនេះ និងស្រុកបន្ទាយស្រី។ ដូចនេះមកទល់ពេលនេះក្រុង ស្រុក ចំនួន ៧ រួមមានក្រុងសៀមរាប ស្រុកពួក ស្រុកក្រឡាញ់ ស្រុកសូទ្រនិគម ស្រុកជីក្រែង ស្រុកប្រាសាទបាគង និងស្រុកបន្ទាយស្រី។ ដោយឡែកចំពោះស្រុកនៅសល់ចំនួន ៥ទៀត បានដំណើរការតាមយន្តការច្រកចេញចូលតែមួយ ហើយរដ្ឋបាលខេត្ត បានគ្រោងដំណើរការសាងសង់អគារនាពេលឆាប់ៗខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានណែនាំ និងផ្តល់អនុសាសន៍ដូចខាងក្រោម៖
១. ពង្រឹងការផ្តល់តាមច្រកចេញចូលតែមួយ លុបបំបាត់ការរត់ការ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋទទួលបានសេវាឆាប់រហ័ស មានប្រសិទ្ធភាព តម្លាភាព។
២. បន្តយកចិត្តទុកដាក់ទប់ស្កាត់ការឆ្លងជំងឺកូវីដ ដោយអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។
៣. ជំរុញសក្តានុពលរបស់ស្រុកក្នុងការទាក់ទាញទេសចរណ៍ជាពិសេសកសិទេសចរណ៍ ដែលរដ្ឋបាលស្រុកបានកំពុងយកចិត្តទុកដាក់កន្លងមក។
៤. ក្រុមប្រឹក្សាឃុំត្រូវយកចិត្តទុកដាក់លើការងារវាយតម្លៃគ្រួសារក្រីក្រ ដោយធានាបាននូវតម្លាភាព។

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថ​រាជធានី​ភ្នំពេញ មាន​វត្តមាន បម្រើ និង សង្គ្រោះ ពលរដ្ឋ គ្រប់​កាលៈទេសៈ​! (ថៃ ប៊ុន​រិទ្ធិ​)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​ឈ្មួញ​ឈើ​នៅ​តែ​អាច​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រក​ដាក់ ដាំ យ៉ាង​គគ្រឹកគគ្រេង អាជ្ញាធរ និង​សមត្ថកិច្ច មិន​ហ៊ាន​បង្ក្រាប​ (ថៃ ប៊ុន​រិទ្ធិ​)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ូ ឆាយ មេ​ឆ្នោត​យួន​ខុសច្បាប់​​រាជធានី​ភ្នំពេញ អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់​ពន្ធ៏​មិន​ហ៊ាន​បង្កាប​? (ថៃ ប៊ុន​រិទ្ធិ​)

ព័ត៌មានគួរចាប់អារម្មណ៍

នារីម្នាក់បើកឡានធ្លាក់បឹងទទឹងថ្ងៃនៅផ្លូវ៦០ ម៉ែត្របណ្តាលអោយឆ្លក់ទឹកស្លាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឲ្យដំណើរការនូវ ការិយាល័យច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
21 នាក់
ម្សិលមិញ :
28 នាក់
សប្តាហ៍នេះ :
464 នាក់
ខែនេះ :
970 នាក់
3 ខែនេះ :
3228 នាក់
សរុប :
22812 នាក់